៩ ឧសភា ២០១២
ទើបតែឃើញអ៊ីមេលបងចំរើនផ្ញើមកអម្បាញ់មិញនេះ! ឥឡូវនេះ គាត់កំពុងតែខ្វល់ខ្វាយ បារម្ភពីលក្ស្មី ដែលជាកូនស្រីរបស់គាត់ ដែលទើបតែប្រសូត្រមក ប៉ុន្មានថ្ងៃនេះ។ មួយ បារម្ភពីសុខភាពម្តាយ និងកូនដែលខ្សោយខ្លាំង និងមួយទៀត បារម្ភពីកូនស្រី ដែលមិនបានចាក់ថ្នាំបង្ការទាន់ពេល និងភាពប្រឈមមុខទៅនឹងការខ្សោយខួរក្បាលទៅថ្ងៃមុខ។
បងចំរើន៖ «ខ្ញុំសុំសួរសំណួរមួយ។ បើបងប្អូនណាដឹង មេត្តាជួយស្រាយកង្វល់ខ្ញុំផង។ ខ្ញុំឮគេថា កូនដែលកើតមក ដោយបូម ក្នុងចំណោម១០នាក់ មាន៩នាក់ហើយ ដែលមានបញ្ហាខួរក្បាល នៅពេលដែលធំឡើង ឬក៏អាចស្លាប់ផង។ តើពិតទេ? បើបងប្អូនណាបានដឹង សូមមេត្តាជួយពន្យល់បកស្រាយខ្លីៗ ឲ្យខ្ញុំបានយល់ដឹងខ្លះផង។ […]»
ដូច្នេះ បើសិនបើមិត្តមានមតិយោបល់អ្វី ចង់ជួយចូលរួម និងចែករំលែក សូមជួយដាក់មតិនៅខាងក្រោមនេះ! សូមអរគុណទុកជាមុន!
អូហ៍ ប៊ិះភ្លេចថានៅមានកំណាព្យមួយ ដែលបងចំរើន ទើបតែតែងពីកាលយប់មិញនេះ ដែលនិយាយបរិយាយ ពីការព្រួយបារម្ភ និងការអាក់អន់ចិត្ត ពីសេវាកម្មរបស់មន្ទីរពេទ្យបង្អែក ដែលកូនគាត់ មិនអាចចាក់ថ្នាំបង្ការនៅទីនោះ…
អាសូរខ្លះផង
(បទបថ្យាវត្ត)
១. ឪស្ទើរស្រក់ឈាមបៀមទុក្ខក្នុងទ្រូង បីដូចអន្លូងសំពងក្បាលប៉ា
កូនគេមានខ្សែចាក់ថ្នាំបង្ការ កូនខ្ញុំលេសថាអត់ធ្វើការងារ។
២ . កូនង៉ែតជិតខាងយំឆ្លើយឆ្លងគ្នា ខ្ញុំឮវេទនាសង្វេគចិត្តក្រៃ
ឬកូនខ្ញុំថោកឯកូនគេថ្លៃ មិនស្មើសត្វចៃឬឆ្កែស្រុកគេ។
៣. កូនខ្ញុំកូនមនុស្សមិនមែនឆ្កែទេ តម្លៃក្រៃទ្វេក៏ត្រូវការរស់
អ្វីឲ្យសមរម្យសង្គមផ្តល់ឈ្មោះ តម្លៃកិត្តិយសគង់វង្សអមតៈ។
៤. ល្មមឈប់ចែកទៅសង្គមវណ្ណៈ សំអាងពួកបក្សអាក្រក់ណាស់ណា
ត្រូវការសង្រ្គោះចាយសុទ្ធដុល្លារ ចុះស្រែចំការគេអាងពឹងអ្វី?។
៥. កូនខ្ញុំតើគេពេទ្យគេទុក្ខដូចស្អី? និងកូនដទៃអ្នកក្រវិញនោះ
ក៏សុទ្ធតែខ្មែរគឺជាមនុស្ស សូមពេទ្យខូចនោះអាសូរខ្លះផង៕
ខ្ញុំមិនមែនពេទ្យហ្មអីទេ ឮសូរថាកើតដោយសារមូមអញ្ចឹង ប្រហែលមិនល្អទេដឹង ពីព្រោះមិនមែនកើតតាមធម្មជាតិ គឺប្រហែលប៉ះពាល់ខួរក្បាលហើយ ការបូមធ្វើឱ្យកក្រើកខួរក្បាល ធ្វើឱ្យខួរមិនស្ថិតនៅធម្មតា ដោយសារតែក្បាលក្មេងនៅទន់ជ្រាយនៅឡើយ ប្រហែលជាចឹងហើយបាន ឃើញមានមនុស្សមួយចំនួន កើតក្បាលទំពេកដែលមិនទាន់ចាស់ផង តេអ្នកប្រាជ្ញនៅស្រុកអាគាំង មួយចំនួនច្រើនជាអ្នកប្រាជ្ញ តែមិនដឹងជាពូជទំពេក ឬ ទំពេកដោយសារបូម ឬយ៉ាងណានោះទេ ។
ចំណែកការចាក់ថ្នាំការពារ បន្ទាប់ពីប្រសូត្រនៅស្រុកគេ គេចាក់ថ្នាំឱ្យមិនយកលុយ ឬ ប្រកាន់កូនអ្នកមាន ឬ អ្នកក្រទេ តែស្រុកខ្មែរសម័យតេជោ ប្រហែលចឹងហើយ ត្រូវការលុយ បើមិនមានលុយទេ គេតែងមានលេស ថារវល់អញ្ចេះអញ្ចុះមិនចេះចប់មែនហើយ ពិបាកជាងគេ គឺមិនមែនជាសមាជិកបក្សរបស់គេ នេះជាយោបល់របស់ខ្ញុំ មែនឬមិនមែនសង្កេតមើលទៅ ខ្ញុំធ្លាប់ទៅមើលបងប្អូននៅមន្ទីរពទ្យឃើញចឹងឯង ហើយខ្លួនឯងក៏ធ្លាប់ដេកនៅពេទ្យដែរ មិនមែនជាទម្លាប់ទេ តែជាបណ្តាញតម្រូវ ឱ្យធ្វើអញ្ចឹងតេម្តង ! មិនថាអញ្ចឹង ?
បុប្ផា សរសេរបានល្អ សូមពិនិត្យចំណាប់ជូន និងពាក្យមួយចំនួន តើពាក្យទាំងនោះមានន័យដូចម្តេចខ្លះ?
ឲ្យខ្ញុំពិនិត្យចប់ប៉ាដោយ… ព្រោះមិនដឹងបទបថ្យាវត្ត ចំណាប់ជួនម៉េចផង… បើពាក្យពេចន៍ដែលប្រើប្រាស់ ទទួលស្គាល់ វារាងច្របូកច្របល់ និងមិនច្បាស់លាស់ ធ្វើឲ្យន័យកំណាព្យរេ..