7 មតិ

ចោរ

«ស្រឡាញ់មនុស្សម្នាក់ គ្មានប្រាថ្នាអ្វី ក្រៅពីចង់ឃើញគេសុខ» ខ្ញុំតែងតែរំឮកដាស់តឿនខ្លួនឯងជារឿយៗ នូវពាក្យមួយឃ្លានេះ។ «មិនត្រឹមតែចង់ឲ្យគេបានសុខ តែក៏ចង់ឲ្យគេមានជីវិតដើរ នៅក្នុងគន្លងផ្លូវល្អផងដែរ។»

និយាយដល់ចំនុចនេះ ធ្វើឲ្យខ្ញុំនឹកភ្នក់ទៅដល់កាលពីខ្ញុំរៀននៅថ្នាក់ទី២។ នឹកដល់ផ្ទះរបស់មីង នឹកដល់ស្ថានភាពរញ៉េរញ៉ៃ ដែលកើតមាននៅក្នុងផ្ទះនោះ។ ម្នាក់ៗនាំគ្នាជ្រួលច្របល់ ដើរចុះដើរឡើងពេញផ្ទះ ដើម្បីស្វែងរករបស់។ របស់នោះ គឺជាចិញ្ចៀនផ្លាទីនដាំត្បូងមួយវង់ ដែលមីងរបស់ខ្ញុំ បានឲ្យទៅឈ្នួលរបស់គាត់។ ប៉ុន្តែដោយសារតែភាពធ្វេសប្រហែស និងភាពមមាញឹកនៅក្នុងផ្ទះបាយ ឈ្នួលរបស់គាត់មិនបានយកចិញ្ចៀននោះ ទុកកន្លុកកន្លៀតណាទេ គឺគាត់ទុកដាក់នៅក្បែរជ្រុញហាន់បន្លែ។ ដោយរកមិនឃើញពេញមួយថ្ងៃ គេក៏រំសាយថាឈប់រក ឈប់ដេញដោល ចាត់ទុកថាគ្មានរឿងស្អីកើតឡើង ក្នុងថ្ងៃនោះ។ ចំពោះខ្ញុំ ចម្ងល់មួយបានដិតដាម ដោយឆ្លើយមិនត្រូវ តាំងពីនៅផ្ទះនោះ រហូតត្រឡប់មកដល់ផ្ទះខ្លួន ថាតើអ្នកណាជាអ្នកយក?

  • ជាមីង? (មិនអាចទេ ព្រោះគាត់ជាអ្នកឲ្យ)
  • ជាប្អូនជីដូនមួយ? (តូចណាស់ ទើបតែចេះដើរតេះតះហ្នឹង ហើយឈោងដៃទៅយកចិញ្ចៀនមកលេងម៉េចកើត?)
  • ឬមួយក៏ជាគាត់? (តើអាចទៅរួចទេ ព្រោះគាត់ខំជួយដើររកពេញមួយផ្ទះដែរ?)

មួយសន្ទុះក្រោយមក ខ្ញុំក៏អាចស្រាយចម្លើយបាន ថាអ្នកណាជាអ្នកយក តែវាពិបាកនឹងទទួលយកណាស់ សម្រាប់ខ្ញុំ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺបានត្រឹមតែហាមាត់ថា វាមិនមែនជារបស់គាត់ទេ សូមយកទៅឲ្យម្ចាស់គេវិញទៅ។ ជំនួសដោយការតប ថ្ពាល់របស់ខ្ញុំបានរងមួយកម្លាំងដៃ ភាពឈឺចាប់ខាងរាងកាយ ត្រូវបានអោបក្រសោបដោយភាពឈឺចិត្ត។ នោះ វាជាលើកទីមួយហើយ ដែលគាត់ទះកំផ្លៀងខ្ញុំ។ តើខ្ញុំខុសឬ? ក្មេងស្រីដែលមានអាយុទើបតែ៧ឆ្នាំ តើអាចធ្វើអ្វីបានខ្លះទៅ? ខ្ញុំចេះតែអង្គុយយំ និងហៀរសំបោរកក្លាក់ប៉ុណ្ណោះ!

ពេលវេលាចេះតែឧស្សាហ៍ដើរមុខ ដោយរំពឹងថា អ្វីៗនឹងកើតឡើងដោយមិនដដែលៗ តែទម្លាប់ និងការគិតរបស់មនុស្សមួយចំនួន មិនអាចដូចនោះឡើយ។ ពួកវាពិបាកនឹងមានកំណែប្រែដោយឯកឯងណាស់។ ជាមួយលើក ជាពីរលើក ហើយជាប៉ុន្មានលើកបន្តៗមក រឿងដដែល នៅតែជាដដែល។ អ្នកយំ អ្នកហៀរសំបោរកក្លាក់ នៅតែជាខ្ញុំដដែល ហើយអ្នកដែលធ្វើជាស្វាកាយវិការបីក្នុងពេលតែមួយ ក៏ជាខ្ញុំដដែល។ ដើម្បីឲ្យគាត់មានកំណែប្រែ តើខ្ញុំគួរតែកែប្រែដែរទេ? តើខ្ញុំគួរតែប្រាប់គេទេ ថាអ្នកដែលយករបស់នោះ ជានរណា?

ពិតជាពិបាកហាមាត់ពេកហើយ!

7 comments on “ចោរ

  1. កាល ៥-៦ ឆ្នាំមុននេះ បានយកទូរស័ព្ទទៅជួសជុល ដោយធ្លាក់ទឹក នៅហាងក្នុងផ្សាស្រុកមួយ គ្រាន់តែដើរចូលបន្តិច បន្ទាប់ពីប្រគល់ទូរស័ព្ទទៅឱ្យជាងធ្វើ ក្រឡេកមើលចុះឡើង បានឃើញចិញ្ចៀនត្បូងមួយវង់ នៅលើដីក្បែរហ្នឹងដែរ ហើយបានរើសយកទៅឱ្យម្ចាស់ហាង នាងកូនម្ចាស់ហាង សួរថា ពូឯងឃើញនៅណា ? នេះនៅក្បែរនៀក ! អូយ ខ្ញុំខំនាំគ្នារក អើយរក រកមិនឃើញសោះ ! ពូឯងទើបដល់ឃើញភ្លាម ពិតអស្ចារ្យមែន អរគុណពូ !

  2. អាចប្រាប់ខ្ញុំផងបានទេ ថាអ្នកណាជាអ្នកលួច ព្រោះខ្ញុំនៅតែមិនទាន់យល់នៅឡើយទេ! ហិហិ ខួរក្បាលខ្ញុំរាងស្ពឹកបន្តិចហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: