វាហាក់ដូចជាមនុស្សពីរនាក់ ដែលស្ថិតនៅទីតាំងពីរខុសពីគ្នា។ បើសិនណាបើអ្នកមានក្តីស្រមៃ អ្នកហាក់ដូចជាស្ថិតនៅទីតាំងមួយ ដែលមានលក្ខណៈជាស្រមោល ឬក៏ជាចំណាំងផ្លាតមួយទៀត ដែលយើងមិនអាចចាប់ ឬពាល់បាន។ ដូច្នេះ តើធ្វើម៉េចទៅ ដើម្បីឲ្យអ្នកអាចរួចចេញពីពិភពស្រមោល ឬស្រមើស្រមៃនោះបាន?
ហេហេ មានអីយ៉ាប់! ចូរហៅក្តីស្រមៃរបស់អ្នកមួយនោះ ឲ្យដើរចូលមកៗ ក្នុងពិភពពិតរបស់អ្នក! កុំឲ្យវាជាប់ឃុំនៅក្នុងចិត្តដ៏រារែករបស់អ្នកទៀតអី! ចូរហៅវាមក! ហៅវាមក ឲ្យដើរចេញពីគុកមួយនោះ!
តើអ្នកមិនចង់ឲ្យក្តីស្រមៃរបស់អ្នកក្លាយទៅជាការពិតទេអី? តើនៅចាំដល់ណាទៀត? ហេតុអីក៏មិនសាកល្បងវាឥឡូវនេះ?
មៃដល់ណាទៅ ហ្នឹង !
មែនហើយ ចេញពីកន្លែងហ្នឹងមក ត្រូវហើយ…
ខ្ញុំធ្លាប់ឮគ្រូខ្ញុំនិយាយថា៖ «បើអ្នកមានក្តីស្រមៃផង តើធ្វើម៉េចដើម្បីសម្រេចក្តីស្រមៃ»។ តែរហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនទាន់មានក្តីស្រមៃដដែ។..