2 មតិ

អ្នក​ម្តាយ​ឌីឌី​

ពេលវេលាចេះតែជិះរទេះគោបរទៅមុខ គ្រាន់តែមួយពព្រិចភ្នែកសោះ ជិត៨ខែទៅហើយ ដែលខ្ញុំបានបែកពីទីនោះ បែកពីរូបគាត់។ និយាយទៅ ពិតជានឹកដល់គាត់មែនទែន មិនដឹងថា ពេលនេះ គាត់នៅទីនោះ បានសុខទុក្ខយ៉ាងម៉េចទៅហើយទេ។ អ្នកម្តាយឌីឌីអើយ! អាពៅពិតជានឹកណាស់! ចង់ហោះពីកម្ពុជាទៅជួបអ្នកនៅទីនោះទេ! នឹកសំឡេង នឹកដល់កាយវិការ ភាពសប្បាយក្អាកក្អាយរបស់អ្នក! អ្នកដឹងទេ? អ្នកជាស្រ្តីដ៏គំរូម្នាក់ ជានារីដ៏ក្លាហានអស្ចារ្យម្នាក់ដែលមាននៅក្នុងចិត្តខ្ញុំ!

តាំងពីជួបគ្នាលើកដំបូង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៩ ខ្ញុំពិតជាចង់អស់សំណើចនឹងរឿងនោះនៅឡើយ។ ដោយសារតែខ្ញុំមិនចេះភាសាអ្នក ហើយអ្នកក៏មិនចេះភាសាខ្ញុំ។ អ្វីដែលអាចទាក់ទងគ្្នាបាន មានតែភាសាកាយវិការតែប៉ុណ្ណោះ។ ឆ្ការដៃឆ្ការជើង ហេហេ… អាហ្នឹងខ្ញុំជំនាញបំផុតហើយ រហូតដល់ជាប់ជាទម្លាប់មកដល់ឥឡូវ។ នឹកៗចង់តែអស់សំណើច! កាយវិការដល់ណា គឺខ្ទេចដល់ហ្នឹង!

ហ៊ឺម… ៨ខែហើយ តើអ្នកមានដឹងទេ ថានៅទីនេះមានអីកើតឡើងខ្លះ តាំងពីអ្នកចាកចេញទៅ?  អ្វីៗហាក់ដូចជាចលាចលអស់ហើយ! ម្នាក់ៗនៅទីនេះ សុទ្ធតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និន្ទា ច្រណែន កិច្ចកល… ខ្ញុំមិនដឹងថា អ្វីដែលអ្នកខំសាងឡើង វានឹងអាចនៅធន់បានយូរប៉ុន្មានទៀតទេ បើវាចេះតែបន្តទៅយ៉ាងនេះ… ហ៊ឺម… បើអ្នកដឹង ខ្ញុំមិនដឹងថាអ្នកពិបាកចិត្តយ៉ាងណាទេ?

ពេលវេលានេះ ជាពេលដែលខ្ញុំនឹកដល់អ្នក! សង្ឃឹមថាអ្នកនៅទីនោះបានសុខសប្បាយ ជោគជ័យនឹងការសិក្សា! ហើយយ៉ាងណាៗ កុំភ្លេចគិតដល់សុខភាពផង! កុំខំប្រឹងពេកអ្នកម្តាយឌីឌីរបស់អាពៅ!

2 comments on “អ្នក​ម្តាយ​ឌីឌី​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: