1 មតិ

ពិបាក​

ពិតជាមិនដឹងមែន! គ្រាន់តែកុំព្យូទ័រខូច ឯកសារសៀវភៅនានាដែលគ្រោងនឹងបង្កើតបណ្ណាល័យតាមអនឡាញក៏ខ្ទេច ប៉ុណ្ណឹងខ្ញុំពិតជាមិនចង់គិត ហើយក៏មិនចង់ខូចចិត្ត ព្រោះបណ្ណាល័យតាមអនឡាញ ជាបំណងប្រាថ្នាមួយ ក្នុងចំណោមបំណងប្រាថ្នាធំៗទាំង៥ ដែលខ្ញុំចង់ធ្វើវា នៅក្នុងឆ្នាំនេះ។

វាខូចហើយ គឺវាខូចហើយ! ពិតជាមិនចង់គិតពិតមែន! គ្រាន់តែចង់គិតថា ខ្ញុំគួរតែសម្រាកប៉ុន្មានខែសិន នៅឲ្យឆ្ងាយពីកុំព្យូទ័រតិច អាងមានពេលផ្ចង់អារម្មណ៍នឹងការរៀនសូត្រ ព្រោះអីលទ្ធផលសិក្សារបស់ខ្ញុំ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែដុនដាបទៅៗ។

តែអ្វីៗក៏ខុសពីការស្មាន ស្អីៗក៏ធ្វើឲ្យខ្ញុំក្រឡាប់ចាក់អស់ ក្នុងពេលតែប៉ុន្មានម៉ោងមុននេះ។ ហេតុអី? អត់កុំព្យូទ័រ ហាក់ដូចជាគ្មានពិភពលោកទាំងមូលចឹង។ នៅសុខៗ ស្រាប់តែគេហៅឲ្យទៅធ្វើការជាមួយ។ ខ្ញុំគួរតែទៅទេ ដើម្បីសន្សំលុយទិញកុំព្យូទ័រថ្មី? តែខ្ញុំពិតជាមិនចង់រើសយកលុយ ហើយក៏បោះបង់ម៉ាក់ចោល ឲ្យនៅម្នាក់ឯង ដូចជាពេលមុន។ ទម្រាំតែបានម៉ាក់ធូរស្រាលប៉ុណ្ណេះ ហ៊ឺម… ខ្ញុំពិតជាមិនចង់បោះបង់វាចោលកណ្តាលទីបែបនេះ។ ខ្ញុំគ្រាន់តែចង់ធ្វើឲ្យគាត់សប្បាយចិត្ត តាមដែលខ្ញុំអាច ក្នុងនាមជាកូនម្នាក់។ តែទន្ទឹមនឹងនេះ ខ្ញុំក៏មិនចង់តែដោយសារគាត់ ហើយក៏បោះបង់អនាគតខ្លួនឯងទាំងស្រុងបែបនេះ។ ហ៊ឺម!!! ពិបាក!!!

1 comments on “ពិបាក​

  1. បណ្ណាល័យស្អីអាពៅ ? យើង​មាន​បណ្ណាល័យ​មួយ​ដែរ ចូលរួមទេ ?

ទំលាក់ មួយចំលើយតប ទៅ តា ម៉ាប់ បោះ​បង់​ការ​ឆ្លើយ​តប