3 មតិ

ចង់​ គឺ​អាច​

«ចង់ គឺអាច មិនចង់ គឺមិនអាច» ជាពាក្យសម្តីរបស់លោកគ្រូអ៊ំ កាលពីយប់មិញ ក្នុងការលើកទឹកចិត្តខ្ញុំ ឲ្យខំៗៗ!

វាជាលើកទីបួនហើយ ដែលរៀនអាន និងថតសំឡេង ផ្ញើឲ្យគាត់។ កាន់តែយូរៗទៅ កាន់តែមិនល្អទៅៗ។ អាលើកចុងក្រោយនេះ រឹតតែមិនល្អ អានរដាក់រដុប សំឡេងម្តងខ្ពស់ សំឡេងម្តងទាប ម្តងលឿន ម្តងយឺត… ពិតជាមិនល្អពេកហើយ! គ្រាន់តែអានភាសាខ្មែរសោះ ក៏បែរហ្នឹង។ អានមិនច្បាស់ បញ្ចេញសំឡេងមិនត្រូវ អានដូចជាគ្មានជាតិ គ្មានជីវិតជីវាស្អីសោះ។ ព្រឹកនេះ អានបួនដង ទម្រាំបានអាចុងក្រោយ តែវារឹតតែមិនល្អ បូករួមជាមួយនឹងកាសទៀត វាស្រូបសំឡេងអត់ច្បាស់ ចង់តែមួម៉ៅពេញផ្ទះ ដេកននៀលការ៉ូឥដ្ឋទេ។

ពេលដែលចង់អានឲ្យដូចនិយាយធម្មតា វាភ្លេចគិតល្បឿន ថាខ្ញុំហ្នឹង វានិយាយលឿន និងញាប់។ ពេលគិតដល់រឿងល្បឿន ប្រឹងអានពេក ដូចជាខុសទំនង គ្មានភាពរួសរាយបង្កប់នូវជាមួយ។ សោះកក្រោះ ស្តាប់ហើយ ចង់តែយកស្បែកជើងគប់ទេ ហេហេ…

ធ្វើឲ្យគាត់អស់សង្ឃឹមម្តងហើយម្តងទៀត ព្រោះមិនទាន់ឃើញអ្វីរីកចម្រើននៅឡើយ។ បើថានៅដដែលមិនថ្វី តែបែរជាអន់លើសដើម។

ហ៊ឺម! ហេតុអីក៏ចឹង? ខ្ញុំជាមនុស្សគ្មានជំនឿចិត្តលើខ្លួនឯងពេកហើយ! លោកគ្រូអ៊ំផ្តល់ឱកាសឲ្យហើយ ត្រូវតែចាប់ឲ្យជាប់ ហើយមុនដំបូង វាមិនល្អចឹងហើយ យើងមិនស៊ាំ យើងមិនទម្លាប់ ហើយយើងខ្វះបច្ចេកទេស និងពិសោធន៍។ តែយូរៗបន្តិច បូកជាមួយនឹងការខំ វានឹងប្រសើរឡើងទៅឯងទេ! ខំៗៗៗៗ ស៊ូៗៗៗៗ! គ្មាននរណាកើតមកចេះឯងទេ! អាពៅពិតជាអាចធ្វើបាន! ឲ្យតែចង់ គឺអាច តែបើមិនចង់ នោះវាមិនអាចឡើយ!

3 comments on “ចង់​ គឺ​អាច​

  1. ខំធ្វើឱ្យបានហើយល្អ ខ្ញុំឯណេះគាំទ្រ មិនឱ្យអានៀលឥដ្ឋទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: