«លួចស្រឡាញ់គេ អស់រយៈពេលបួនឆ្នាំ គេគ្រាន់តែចាត់ទុកជាប្អូនស្រី។» 😦
«ដោយសារតែគេ ឯងដឹងទេ គ្នាខំរៀន រៀនចង់អី ខ្លាចគេថា គ្នារៀនមិនពូកែ។» 😦
«ចិត្តមួយនេះ មិនដឹងជាយ៉ាងម៉េចនោះទេ ដឹងតែគេមានសង្សារហើយ នៅតែហាមចិត្តមិនបាន។» 😦
ហ៊ឺម! ធ្លាប់តែឮគាត់រអ៊ូ នូវពាក្យទាំងនេះចេញមក តែស្រាប់តែថ្ងៃនេះ អ្វីដែលខ្ញុំបានដឹង… ហេហេ…
«ថ្ងៃនេះ ម៉េចក៏អត់មាននរណាតេមកចឹង?»
«អីយ៉ាៗ! សង្ស័យណាៗ!» មុខសញ្ញាចេញហើយ បើខ្ញុំមិនចាក់ ម៉េចនឹងដឹងថា មិត្តខ្ញុំម្នាក់នេះ កំពុងតែចាំទូរសព្ទនរណា?
«គឺគេ!»
«ចឹងមានន័យថា ពួកឯងទាំងពីរ…»
គាត់មិននិយាយ តែញញឹម បូកនឹងអៀន… អៀនធ្វើមុខយ៉ាងនេះ 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
«ជិតដល់ភាគបញ្ចប់ហើយ!» មិត្តខ្ញុំម្នាក់ទៀត បន្ទរ។
«សប្បាយចិត្តមែនទែន! បួនឆ្នាំ មិនអត់ប្រយោជន៍ទេ!» និយាយបណ្តើរ ចាំគាត់អោប គ្រវីគ្រវាត់ ពេញបន្ទប់ដាក់សម្ភាររបស់ថ្នាក់ហត្ថកម្មបណ្តើរ។
វាជារឿងរំភើប ដែលខ្ញុំទទួលបាននៅរសៀលនេះ 😉