26 មតិ

ដេក​តាម​ចិញ្ចើម​ផ្លូវ​

ពេលបានឃើញរូបមួយនេះ លើហ្វេសប៊ុក វារំលឹកខ្ញុំ ឲ្យនឹកដល់រឿងអតីតកាល។ ពេលនោះ បើតាមខ្ញុំចាំបាន គឺពេលដែលខ្ញុំរៀនថ្នាក់ទីបី ម្តាយរបស់ខ្ញុំ បានដាស់ខ្ញុំ ឲ្យភ្ញាក់ពីព្រលឹម រៀបចំខោអាវ នាំខ្ញុំជិះឡានឈ្នួល ពីសៀមរាប ទៅភ្នំពេញ។ ពេលនោះ ខ្ញុំពិតជាមិនយល់ពីបំណងរបស់គាត់ច្បាស់ទេ។ ហេតុអីបានជាគាត់នាំខ្ញុំមកភ្នំពេញ?

កាលណោះ ការធ្វើដំណើរតាមដងផ្លូវជាតិលេខប្រាំមួយ គឺមិនសូវស្រួល ដូចជាផ្លូវឥឡូវនេះឡើយ។ ស្ថានភាពផ្លូវក្រហេងក្រហូង តូចចង្អៀត ហើយងាកឈប់ៗ ដោយជាប់នឹងកុងត្រូលជជុះច្រើន។ ម៉ាក់មិនមានលុយច្រើនទេ សម្រាប់ការធ្វើដំណើរ សូម្បីតែបាយ គាត់សុខចិត្តមិនញ៉ាំ ឬក៏ញ៉ាំតែបន្តិច ហើយទុកខ្ញុំឲ្យញ៉ាំទាំងអស់ ត្បិតអីម៉ាក់អាចទិញបាយបានតែមួយកញ្ចប់ប៉ុណ្ណោះ។ កាលពីក្មេង មិនខ្វល់ច្រើនទេ ឲ្យតែឃ្លាន គឺដឹងតែញ៉ាំតែប៉ុណ្ណោះ។ ប្រសិនបើអាចបង្វិលកង់ពេលវេលាឲ្យវិលថយក្រោយបាន ខ្ញុំសុខចិត្តពេលនោះ ខ្ញុំមិនញ៉ាំ ខ្ញុំនឹងឲ្យគាត់ញ៉ាំទាំងអស់វិញ។

ពេលមកដល់ភ្នំពេញ ម្តុំផ្សារធំថ្មី ហ៊ឺម… ម៉ោងប្រហែលជាប្រាំពីរប្រាំបីយប់ទៅហើយ  សភាពទីក្រុងភ្នំពេញ ពិតជារញ៉េរញ៉ៃណាស់ ព្រោះម៉ូតូឌុប អ្នកលក់ចំណីចំណុកតាមផ្លូវ នាំគ្នាប្រញៀតប្រញយដណ្តើម និងរកអតិថិជនរបស់ខ្លួនរៀងៗខ្លួន។ ពេលចុះពីឡាន ខ្ញុំសង្ឃឹមថា ខ្ញុំបានជិះម៉ូតូឌុបហើយតើ!មានអីម៉ាក់នាំខ្ញុំដើរ ដើរចុះ ដើរឡើង មិនដឹងថានាំខ្ញុំដើរទៅណា? ពេលមកដល់មុខវាំង គាត់គិតធ្វើស្អីចេះ? គិតលេងៗជាមួយនឹងខ្ញុំពេលនោះទៅមើល ថាតើបន្ទាប់មក មានឈុតអីល្អមើល?

រាត្រីភ្លើងពណ៌រាយតាមដងផ្លូវ តំណក់ទឹកភ្លៀងបង្អុរមកគ្មានស្រាក ស្ត្រីម្នាក់ និងក្មេងម្នាក់ កំពុងតែអង្គុយទូលកៅស៊ូភ្លៀង លើកំណាត់បង់មួយ ក្បែរសួនច្បារមុខវាំង មួយយប់ទាល់ភ្លឺ។ មិនដឹងថា នៅយប់នោះ ម៉ាក់បានដេកក៏អត់ទេ ចំណែកខ្ញុំ កន្លែងណាក៏ដេកលក់ដែរ ឲ្យតែដល់ពេលស្ងាប… ហ៊ឺម… នេះហើយ ជាអនុស្សាវម៉ៅ ជាន់ទឹកដីភ្នំពេញលើកទីមួយ នៅពេលអាយុ៩ឆ្នាំ ពេលដែលម្តាយរបស់ខ្ញុំ រវើរវាយគិតចង់តាមរកប៉ាខ្ញុំ នៅទីនោះ។  តែចៃដន្យអី ម៉ាក់ខ្ញុំ វង្វេងផ្លូវ រកផ្ទះបងប្អូនមិនឃើញ។

ឱយប់ទីមួយ ឱលើកទីមួយ ដេកតាមចិញ្ចើមផ្លូវអើយ!!!!!!!!!!

26 comments on “ដេក​តាម​ចិញ្ចើម​ផ្លូវ​

  1. លួចរូបគេ អត់មានសុំការអនុញ្ញាតិ សុំផាកពិន័យ មី ៣​កេស ស្ករ ៣ ថង់
    សិនហើយ ! អ្នកណា មិនដឹងទេ​ ! ដឹងតែលួចរូបខ្ញុំហើយ ផាកតែទាំងអស់ហ្នឹង ៕

  2. រឿងមួយដំណាលពីការផ្សងព្រេងរបស់កុមារីម្នាក់ និង អ្នកម្តាយ ដល់ដីថ្មី។ សង្ឃឹម​ថាការចងចាំមួយនេះនឹងស្ថិតនៅ ក្នុងចិត្តតែមិនមែនជាឧបសគ្គឡើយ។
    ម៉្យាងទៀតពីអរគុណបងស្រី រឺអ្នកមីង​ដែលជួយអាពៅកាលណោះ មិនចឹងខ្ញុំមិនបានអានអត្ថបទគួរឲ្យរំភើបដូចនេះទេ។

  3. ស្តាប់ទៅ គួរអោយ សង្វេកមែន !
    pose more about your life ban tei

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: