8 មតិ

គំនិត​

រសៀលនេះ មុននឹងឈានជើងទៅងូតទឹក និងរៀបចំខ្លួនទៅផឹកទឹកអំពៅ នៅបញ្ញាសាស្ត្រ ខ្ញុំសុំធ្វើមុខស្អុយ រអ៊ូឲ្យរង៉ូវតិចៗ ថា «ស្អី ក៏មិនមែនជាគំនិតខ្ញុំដែរ មើល៍ចុះ!»។

អង្គុយសរសេរអត្ថបទមួយព្រឹកធំ (…ទេ! មិនមែនសរសេរអត្ថបទមួយព្រឹកធំទេ កាត់តអត្ថបទ និងលេងហ្វេសប៊ុកមួយព្រឹកធំទើបត្រូវ…) ក៏ស្រាប់តែអង្គុយគិត តើនៅលើលោកនេះ មានគំនិតស្អីខ្លះទៅ ដែលជាគំនិតរបស់ខ្ញុំ? ដូចជាអត់មានសោះ។ មួយបន្តិច ក៏គ្មាន។ តើមិនថា គំនិតខ្ញុំមួយណា ដែលបានមកពីគេ? យកពីនេះបន្តិច យកពីនោះបន្តិច មកផ្សែផ្សំគ្នា បង្កើតជាគំនិតមួយចម្រុះ ដូចជាអត្ថបទ ដែលខ្ញុំទើបតែសរសេរចប់មិញ (តែមិនទាន់បានដាក់ផ្សាយ ក្នុងប្លក់ទេ) អំពីប្រធានបទ «អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាមនុស្ស» សុទ្ធតែយកពីគេនិយាយផង យកពីព័ត៌មានផង យកពីសៀវភៅផង បូកជាមួយនឹងបកប្រែពីគេផង សៀតសូកពាក្យបញ្ចូលផង ផ្សែផ្សំគ្នា មិនដឹងជាស្អីទៅស្អី មិនដឹងថារបស់នរណា របស់នរនៃ។

គិតៗទៅរឿងសរសេរអត្ថបទជាផ្លូវការស្អីហ្នឹង អត់ចេះតែម្តង ព្រោះត្រូវគោរពក្បួនច្បាប់ មានគំនិតសំខាន់ មានចាប់ចំចោទ ផ្តើមសេចក្តី តួសេចក្តី និងបញ្ចប់ ហើយរៀបគំនិតឲ្យវាប្រទាក់គ្នា ពីតូចទៅធំ ពីធំទៅតូចស្អីខ្លះទេ ស្ត្រេសណាស់ អត់មានសេរីភាព ដូចជាអត្ថបទដែលខ្ញុំចូលចិត្តរអ៊ូនៅទីនេះសោះឡើយ!!!!!។

8 comments on “គំនិត​

  1. រង់ចាំអានណាប្អូនស្រី !

  2. មានអ្នកប្រជែងសរសេររឿងនេះជាមួយខ្ញុំហើយតើ!

  3. ហឹម អ្នកដែលចេះ​ផ្សំគ្រឿងឲ្យក្លាយជាម្ហូបមួយមុខដែលឆ្ងាញ់ពិសារ ពិតជាអាចបង្កើតអ្វីដែលថ្មី។
    ទោះជាយើងមិនបានដាំបន្លែ ផលិតគ្រឿងទេស ដោយខ្លួនឯងក៏ដោយ។
    ម៉េចដែរ អាពៅ ចុងភៅគំនិត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: