2 មតិ

រំពឹង​

មួយរយៈនេះ លោកគ្រូ ចូលចិត្តផ្ញើកំណាព្យចាស់ៗរបស់គាត់ មកឲ្យខ្ញុំអានណាស់។ ប្រហែលជាគាត់ដឹងថា ខ្ញុំចូលចិត្តអានកំណាព្យស្នេហាស្នេហឺតហើយមើលទៅ បានជាចូលចិត្តផ្ញើឲ្យយ៉ាងនេះ។ គិៗៗៗ…

«រំពឹង» ជាកំណាព្យស្នេហាមួយ ដែលលោកគ្រូ ខូ តារាឬទ្ធិ គាត់សរសេរកាលពីជាង១០ឆ្នាំមុន។ ខ្ញុំសង្ស័យតែពេលនោះ គាត់សរសេរ នៅពេលដែលគាត់លួចស្រឡាញ់មនុស្សស្រីម្នាក់ហើយមើលទៅ បានជាបញ្ចូលមនោសញ្ចេតនាអីយ៉ាងនេះ។ បើពិតជាចឹងមែននោះ ហេហេ… ខ្ញុំជាមនុស្សពូកែទាយហើយ ហើយក៏មិនបាច់អង្គុយនៅទីនេះយូរដែរ ច្បាស់ជាទៅអង្គុយដាក់កំប៉ុងជើងធូប នៅអង្គចេកអង្គចមមិនខាន។ ហាហា….

ឈប់បូរបាច់ហើយ តោះមកបង្ហោះអារម្មណ៍ ឲ្យវាអណ្តែតត្រសង ជាមួយនឹងសំនៀងចាប់ជួនឃ្លា នៃកំណាព្យមួយនេះដូចតទៅ៖

រំពឹង

ឈើដែលគេកាប់គង់លាស់ថ្មី                   ចន្ទរនោចគង់ពេញបូរមី

ថ្ងៃណាខ្ញុំក្លាហានប្រាប់ស្រី                       ថាទ្រូងរីងរៃព្រោះតែស្នេហា។

ឬមួយទ្រាំបៀមសញ្ចេតនា                       ទ្រូងអើយត្រូវប្រាប់វេលាណា

ជួបភ័ក្រ្តរាល់ថ្ងៃខ្វះភាសា                         ឱស្នេហាអើយចម្បែងចិត្ត។

រៀមរៀបហើយពាក្យណាវរមិត្រ                បើស្ដីទៅស្រីពិតអាណិត

ពៅអើយបងព្រួយខ្លាចការពិត                  មេឃាងងឹតខ្វះពន្លឺ។

អូនមិនដឹងឡើយថាបងឈឺ                     ពៅមិនដែលហៅក៏បងឮ

ស្រឡាញ់អូនម្ដេចមានជម្ងឺ                       ឬមួយនេះគឺជាស្នេហា។

បើជាស្នេហាម្ដេចខ្លោចផ្សា                        រាល់ដងចិត្តបងគួចប្រាថ្នា

ពេលនេះមិនដឹងធ្វើយ៉ាងណា                    ឲ្យកន្និដ្ឋាអូនបានដឹង។

អូនអើយក្នុងចិត្តបងរំពឹង                           ដូចដួងនេត្រាដែលសម្លឹង

ថាពិតជាបានពៅព្រលឹង                            មករួមរស់នឹងជីវិតបង៕

2 comments on “រំពឹង​

  1. លោក ខូ តារារិទ្ធពិតជា ពូកែខាងតែងកំណាព្យមែន។ គាត់ពិតជាល្បីណាស់កាលនៅជា ប្រធានសមាគមនូ ហាច។ ខ្ញុំក៏ចង់ចេះតែងកំណាព្យដូចគាត់ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: