បញ្ចេញមតិ

លួចស្នេហ៍

កាលពីម្សិលមិញ អង្គុយស្វែងរកquote មួយចំនួន ទុកអានលេង ក៏បានប្រទះឃើញquoteរបស់ជនអនាមិកមួយ ដែលគេនិយាយ៖ «It hurts to love someone and not be loved in turn. But what is more painful is to love someone and never find the courage to let that person know how you feel.» ប្រែជាភាសាខ្មែរថា វាឈឺចាប់ នៅពេលដែលស្រឡាញ់មនុស្សម្នាក់ គេមិនស្រឡាញ់វិញ ហើយរឹតតែឈឺចាប់ នៅពេលដែលស្រឡាញ់គេហើយ មិនមានភាពក្លាហានប្រាប់ឲ្យគេដឹង។ បានអានឃ្លាមួយនេះ ធ្វើឲ្យខ្ញុំនឹកដល់កំណាព្យមួយ របស់លោក ខូ តារាឬទ្ធិ ដែលនិយាយពីបុរសម្នាក់ កើតទុក្ខដោយសារតែលួចស្រឡាញ់នារីម្នាក់។ លួចស្រឡាញ់គេ ចង់ឲ្យគេដឹង តែមិនហ៊ានប្រាប់ ព្រោះបើប្រាប់ ខ្លាចថា សូម្បីតែសិទ្ធិលួចស្រឡាញ់គេ ក៏មិនមាន។ ហេហេ… ឈប់បូរបាច់ច្រើនហើយ សូមរីករាយនឹងកំណាព្យនេះ ដូចតទៅ៖

 

លួចស្នេហ៍

អរុណរស្មីផ្ទៃពណ៌មាស                              មកពាសលើទ្រូងដែលកំព្រា

ឲ្យក្តៅឧណ្ណៗបាត់រងា                                 ធ្លាប់ព្រួយប្រែជាមានលំនឹង។

ពេលជួបភ័ក្ត្រាកញ្ញាស្រី                             ចិត្តធ្លាប់រំពៃនឹករំពឹង

ពៅនឹងយល់ចិត្តដែលស្ងប់ឈឹង              សញ្ជឹងគិតជ្រៅទៅស្នេហា។

តែពេលបានជួបច្រើនវេលា                      ដួងចិត្តជរារឹតខ្លោចផ្សា

លួចស្នេហ៍ម្នាក់ឯងរែងសោកា                  នឹងធ្វើយ៉ាងណាឲ្យអូនដឹង។

ប្រសិនអូនដឹងថារៀមបង                          លួចអន្ទងចងចិត្តព្រលឹង

នាងអូនសប្បាយ ឬមួយខឹង                      រឿងហ្នឹងបងចង់បានចម្លើយ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: