មួយថ្ងៃទៅហើយ ដែលឈឺក្បាលចង់ប្រេះ! ថ្នាំក៏លេបហើយដែរ ម៉េចក៏មិនបាត់សោះចឹង? ដល់ពេលតប់ប្រមល់ពេក ដេកក៏មិនលក់ ក៏ក្រោកមកអង្គុយលេងហ្វេសប៊ុកដ៏មិនបានការរបស់ខ្ញុំ។ បើកកុំព្យូទ័រអង្គុយមួយសន្ទុះ ក៏ស្រាប់តែគ្រវាសភ្នែកឃើញរូបកាលពីនៅតូចមួយនៅលើតុ។ អង្គុយមើលបណ្តើរ ក៏សើចបណ្តើរ! ក៏ស្រាប់តែនឹកឃើញ៖ «ខ្ញុំគួរតែស្កេនវាទុក យ៉ាងហោចណាស់ ក៏អាចយកវា មកបង្អួតអ្នកទាំងអស់គ្នាលេងដែរ»។
រូបកាលពីតូច នៅសៀមរាប មានតែមួយសន្លឹកហ្នឹងឯង! ចង់មើលរូបកាលនៅអំពេញវាយ៉ាងម៉េចដែរ តែរកមិនឃើញសោះ! បើតាមម៉ាក់ថា រូបថតហ្នឹង បារាំងជាអ្នកថត ហើយរត់ទៅផ្តិតយកមកឲ្យ។ កាលហ្នឹង យំ ហើយភ្នែកមានមើលទៅកាមេរ៉ាឯណាលោកអើយ! កាមេរ៉ាមិនមើល មើលតែមុខម៉ាក់ យំហ៊ីៗទៅវិញ។ ពិតជាតារាទឹកភ្នែកតាំងពីតូចមែន! យ៉ាប់!
ហេហេ… សួរតិចទៅមើល៍! គួរឲ្យស្រឡាញ់អត់ហ្នឹង?
២នាក់ញ៉ៗនេះ បើអោយញ៉ុមទាយ ម្ចាស់ផ្ទះពីតូចប្រហែលរូបអត់អាវនោះហើយ ព្រោះចេះស្ទីលឈរថតតាំងពីតូច… ហាសហាហាៗៗៗ….
ខុសហើយ គឺរូបពាក់អាវ ព្រោះអាពៅថា អត់បានមើលកាមេរ៉ាទេ មើលតែមុខម៉ាក់ហើយយំ
បងស្រុកស្រែក៏ថាអត់ខុសដែរ។ ម្នាក់អត់ពាក់អាវហ្នឹង ជាកូនចៅម្ចាស់ផ្ទះ…
Very Cute ! Where did you live in 1999 ?
នៅសៀមរាប តែលើកចុះអំពេញបីបួនដងដែរ!
មើលតាមទំរង់ភ្នែកឌឺបានតែមុនដំបូង 😀
គឺដូចគ្នានឹងនាងដែលពាក់អាវនឹងមែនហើយ ។
មើលមុខពីតូចដល់ឥឡូវគ្មានខុសអីបន្តិច អាមុខឌឺ !
មុខឌឺចឹងច្រើនចាញ់បោកគេ បើគេចេះនិយាយលួងលោម ច្បាស់ជាទៅជាមួយគេហើយ បើតាមចំណាំ ហើយចូលចិត្តអោយគេលួង បើមិនលួងទេ ង៉ក់ងរមិនលេងឡើយ ! មិនថាអញ្ចឹង ?
តែមិនច្បាស់ដែរទេ ពីព្រោះមនុស្សដែលបានរៀនសូត្រជ្រៅជ្រះ មិនប្រាកដថាដូចខាងលើទេ គឺចេះវិភាគ ចេះថ្លឹងថ្លែង ដឹងខុស ដឹងត្រូវ នៃភាពល្អអាក្រក់ មិនចេះតែថាបានទេ !
មើលត្រង់ណាទៅដែលថាឌឺនោះ! បើថា មុខគ្មានអំណោយទាន ប្រហែលជាត្រូវជាង ព្រោះមុខខ្ញុំកម្ររីក!
ខ្ញូំមានប្អូនមួយប្រហាក់ប្រហែលគ្នា ស្លៀកពាក់មិនសូវខុសគ្នាទេ ហើយចង់តែងខ្លួនជាប្រុសទៀត ម៉ូតូជិះមិនចាញ់ប្រុសៗទេ ពេលខ្លះហោះក៏មាន យប់មួយមកពីមើលល្ខោណ កន្លែងបុណ្យវត្តលោក បីនាក់ស្រាប់តែមានក្មេងពាល ៥-៦ ស្ទាក់តាមផ្លូវ គេចាប់បាន តែឥតប្រយោជាន៍ វាយគេខ្ចាយ អៃយ៉ា គ្រាន់បើដែរតើ មាឌល្អិតទេ តែក្លាហាន ខ្ញូំឮសូរចឹងព្រួយបារម្ភណាស់ ប្រាប់អោយឈប់ដើរលេង ហួសម៉ោងទៀត តាមពិតចិត្តច្រើនណាស់ ឌឺក៏ណាស់ យ៉ាប់មែនក្មេងៗជំនាន់ក្រោយ បើនិយាយខាង មនុស្សខ្ទើយស្គាល់ច្បាស់ណាស់ នៅពេលទៅបុណ្យម្តងៗ តែងហៅគេអោយទៅជាមួយ តិចៗប្រាប់បងថា បងឯងស្គាល់ពួកខ្ទើយទេ មើលសម្បូរខ្ទើយមែន នៅបាត់ដំបង គេថានាំអាតពីស្រុកថៃមក វាថាចំាខ្ញុំការពារបងឯង ខ្ញុំថាអានេះ ការពារឯងទៅវិញ ហើយទៅណាក៏វាជូនម៉ូតូដែរ គេអ្នកជើងកាង តាមពិតវាតាមមើលបងវា ខ្លាចបងវារត់តាមគេ 🙂
មនុស្សមាននិន្នាការភេទយ៉ាងម៉េចក៏ដោយមិនគួរឲ្យខ្លាចនោះទេបង! ចំពោះខ្ញុំ ខ្ញុំខ្លាចតែមនុស្សចិត្តពាលតែប៉ុណ្ណោះ…
ត្រឹមត្រូវហើយ មនុស្សពាលទ្រូវតែខ្លាច មនុស្សពាល គេបង្កើតមក អោយមនុស្សខ្លាច ជាពិសេសនារីភេទ តែម្តង តែបើខ្លាចពេក ក៏មិនកើតដែរ !
តាមពិតទៅ អ្នកខ្លះតែងខ្លួនដូចប្រុស ក៏មិនមែនជាមនុស្ស មាននិន្នាការផ្លូវភេទដូចគ្នាដែរ គេគ្រាន់តែចង់ធ្វើខ្លួនគេដូចប្រុស ថាខ្លួនគេខ្លាំងដូចប្រុស គ្រាន់ដូចប្រុស ធ្វើការអីកើតដូចប្រុស ប៉ុណ្ណោះ ! មិនថាអញ្ចឹង ?
ចង់មើលកញ្ញា ម៉ូតូហោះ ចូរមើលប៉ុស្ត ប្រព័ន្ធនយោបាយខ្មែរអង្គរ ឃើញហើយ …