ថ្វីត្បិតតែថ្ងៃស្អែក ខ្ញុំដឹងថា ខ្ញុំនឹងប្រឈមមុខនូវភាពផ្សងគ្រោះថ្នាក់មួយ មិនដឹងជាព្រាត់រស់ ឬក៏ព្រាត់ស្លាប់ តែខ្ញុំនៅតែមានជម្រើស។ នៅតែមានជម្រើស ក្នុងការធ្វើឲ្យជីវិតនៅថ្ងៃនេះ មានន័យ។ ខ្ញុំនៅតែមានជម្រើស ក្នុងការញញឹម ជំនួសឲ្យការទួញសោក។ ខ្ញុំនៅតែមានជម្រើស ធ្វើឲ្យខ្លួនមានអារម្មណ៍ល្អៗ ជាជាងអារម្មណ៍អាក្រក់ៗ។ តើអ្នកអានហើយ នៅតែមិនដឹងទៀតឬ ថាខ្ញុំចង់និយាយពីអ្វី? ខ្ញុំចង់ថា អ្នកក៏មានជម្រើសដូចគ្នា ក្នុងការផាត់ពណ៌ឲ្យជីវិតសខ្មៅរបស់អ្នក មានពន្លឺស្រស់បំព្រង។ ញញឹមឡើងៗ! ញញឹមជាមួយនឹងខ្ញុំទាំងអស់គ្នានៅថ្ងៃនេះ 🙂
សើចហ្មងទៅ!! ការញញឹមជួនកាលអាចលាក់ទុក្ខសោកនៅក្នុងនោះ! តែការសើចឱ្យរំសាយទុក្ខព្រួយសៅហ្មងទាំងឡាយបាន!!?? ហាស់ហាស់……ៗៗៗ
ស្អីគេទៀតហើយហា?
I think I probably know what are talking about. I wish you well on Feb. 14 and I think you’ll get your best wish. Don’t forget let us know ! Happy your Valintine’s Day !
I know but I don’t want to say… 🙂