គេតែងធ្វើអ្វីមួយ គេតែងមានគោលបំណង។ រីឯខ្ញុំធ្វើវា ក៏ដូចគ្នា។
មិត្តខ្ញុំថា ខ្ញុំធ្វើវា គ្មានប្រយោជន៍នោះទេ ធ្វើនាំតែខាតពេល។ ខ្ញុំដឹង ថាវាគ្មានប្រយោជន៍។ គ្មានប្រយោជន៍សម្រាប់ខ្ញុំ តែវានឹងអាចមានប្រយោជន៍ សម្រាប់អ្នករាល់គ្នាទៅថ្ងៃក្រោយ។
គ្រាន់តែចាំពាក្យមួយម៉ាត់ថា «ខ្ញុំធ្វើវានៅថ្ងៃនេះ ដើម្បីថ្ងៃស្អែក»។ ទោះបីជាថ្ងៃស្អែកនោះ វាមិនបានរះឲ្យខ្ញុំឃើញក៏ដោយ តែខ្ញុំសង្ឃឹមថា អ្នកដទៃនឹងបានឃើញវា។
ស៊ូស្លាប់ ក៏មិនក្បត់នឹងគោលការណ៍នៃជីវិត! គោលការណ៍ខ្ញុំជាអ្វីទៅ? ជាគោលការណ៍អត់បាយស៊ី?
ស្អីគេហា?