ខ្ញុំនៅតែសុំចោទសំណួរដដែល៖ តើអ្វីទៅជាស្នេហា? តើពេលណាដែលខ្ញុំចេះមានស្នេហាពិតប្រាកដហ្នឹងគេ?
ខ្ញុំដឹង វាមិនមែនជាទម្លាប់ល្អនោះទេ ដែលចូលចិត្តរអ៊ូ ចូលចិត្តបើកកកូរកកាយរឿងផ្ទាល់ខ្លួនឲ្យអ្នកដទៃបានដឹង… តែធ្វើម៉េចហ៎ បើខ្ញុំជាមនុស្សបែបនេះ!
ព្យាយាមស្វែងរក? តើស្វែងរកអ្វីទៅ? តើខ្ញុំកំពុងតែស្វែងរករបស់ឬ? អត់ទេ! ខ្ញុំកំពុងតែស្វែងរក ថាខ្លួនខ្ញុំ ជានរណា? តើខ្ញុំស្រឡាញ់អ្នកណា? ហើយអ្នកណានឹងក្លាយទៅជាគូជីវិតរបស់ខ្ញុំ?
មានកាលមួយនោះ មិត្តភក្តិប្រុសរបស់ខ្ញុំម្នាក់ បានសួរខ្ញុំថា តើខ្ញុំអត់ចូលចិត្តបុរសមាឌធំៗ មានសាច់ដុំទ្រូង ឬសាច់ដុំស្អីទេហេ៎? ខ្ញុំក៏ឆ្លើយទៅវិញម៉ាត់ៗ៖
«ឲ្យតែឃើញ ព្រឺសម្បុរបាត់ទៅហើយ! មិនដឹងថាចង់បានវាមកធ្វើអី? សាច់ដុំធំៗ មើលទៅដូចជាគីងកុង!»
«ចឹងចូលចិត្តមនុស្សប្រុសមាឌតូចៗហ៎?»
«មិនដឹងផង! បើមិនដែលចាប់អារម្មណ៍ផង ម៉េចដឹង?»
សុំស្លេះ! ចូលមកដល់ឈុតមួយទៀត ឈុតដែលខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រីស្រឡាញ់ស្រី ដែលចរិតប្រុស (LB)…
«ខ្ញុំធានាមួយរយភាគរយ ថាឯងមិនមែននោះទេ» មិត្តខ្ញុំអង្គុយលួងខ្ញុំ ពេលដែលខ្ញុំពិបាកចិត្ត។
«តែខ្ញុំចូលចិត្តស្លៀកពាក់ស្រដៀងៗពួកLBដែរហ្នឹង!»
«តែឯងចូលចិត្តមើលបាល់ វាយបាល់ វាយទាត់ធាក់អីអត់?»
«អត់ផង!»
«តើឯងនៅជិតស្រី មានអារម្មណ៍ច្រលើមអត់?»
«យ៉ាហ៊ី! ម៉េចក៏សួរចឹង? អាហ្នឹង រឹតតែអត់ដែល!»
«ចង់មានន័យថា ឯងមិនមែនហើយ!»
រយៈពេលក្រោយៗមក ជាពិសេសបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល ត្រង់ចំនុចនិយាយអំពីភេទ យេនឌ័រ និងអត្តសញ្ញាណភេទមក ខ្ញុំក៏បានយល់ច្បាស់! មិនប្រាកដថា មនុស្សស្រីដែលចូលចិត្តតុបតែងខ្លួនដូចLBនោះ ជាមនុស្សស្រីស្រឡាញ់ស្រីដែរ ព្រោះគាត់អាចជាមនុស្សស្រីដែលស្រឡាញ់ប្រុស ដូចជាមនុស្សស្រីធម្មតាឯទៀតក៏ថាបាន។ ដូច្នេះ មនុស្សមិនអាចមើលពីសម្បកក្រៅបានទេ។
បើនិយាយពីអ្នកស្រឡាញ់ភេទដូចគ្នា គេចែកក្រុមមនុស្សប្រភេទនេះ ជា៦បក្ស ដោយអក្សរកាត់គឺ LGBTIQ៖
- L មកពីពាក្យ Lesbian សំដៅទៅលើ មនុស្សស្រីស្រឡាញ់ស្រី ហើយបែងចែកជាពីរ ដោយLB សំដៅទៅលើតួអង្គដើរតួជាមនុស្សប្រុស រីឯLG ដើរតួជាមនុស្សស្រី។ LB យើងអាចសម្គាល់បាន ដោយភាគច្រើនការស្លៀកពាក់ ដំណើរ អាកប្បកិរិយា ការកាត់សក់អីដូចជាប្រុស រីឯLG ក្នុងមួយជីវិតរបស់គាត់ ការតែងខ្លួនរបស់គាត់ ដូចជាមនុស្សស្រីទូទៅធម្មតាចឹង ដែលពិបាកនឹងមើលដឹងណាស់!
- G មកពីពាក្យ Gay សំដៅទៅលើ មនុស្សប្រុសស្រឡាញ់ប្រុស ហើយបែងចែកជាពីរបក្ស គឺបក្សសក់វែង និងបក្សសក់ខ្លី។
- B មកពីពាក្យ Bi-sexual សំដៅទៅលើ អ្នកស្រឡាញ់ទាំងពីរភេទ។ គាត់ស្រឡាញ់ទាំងប្រុសផង ស្រឡាញ់ទាំងស្រីផង ដូច្នេះគាត់មានជម្រើស។
- T មកពីពាក្យ Transgender សំដៅទៅលើ អ្នកប្តូរភេទ ដោយប្តូរពីប្រុស មកជាស្រី ឬក៏ពីស្រី ទៅជាប្រុស។ ឧទា. ប៉ុបពី នៅកម្ពុជា…
- I មកពីពាក្យ Intersex សំដៅទៅលើ អ្នកដែលកើតមកមានប្រដាប់ភេទពីរ (យោនី និងលិង្គ)។ ឧទា. Lady Gaga?????
- Q មកពីពាក្យ Queer/Questioning សំដៅទៅលើ អ្នកដែលមិនទាន់ដឹងថា ខ្លួនឯងជានរណា។ ជាមនុស្សស្រឡាញ់ភេទដូចគ្នា? ជាមនុស្សស្រឡាញ់ទាំងពីរភេទ? ឬក៏ជាមនុស្សស្រឡាញ់ភេទផ្ទុយគ្នា?
ខ្ញុំគ្រាន់តែដឹងថា ពេលនេះ ខ្ញុំជាQ។ ខ្ញុំពិតជាមិនដឹងមែន ថាខ្ញុំស្រឡាញ់ប្រុស ឬក៏ស្រី… កាញាញ់ខួរហើយ ថែមទាំងកាញាញ់ទៀត ដោយនៅសុខៗ ស្រាប់តែមាន LB ម្នាក់មក ដាប់បលយូ ដាប់បលអូ (woo) កាលពីល្ងាច (ចិត្តងាយដែរហ្នឹង ឲ្យគេញ៉ែ ញ៉ែគេវិញ! យ៉ាប់!)… កាលមុន មានLG ញ៉ែ អាឡូវ LB ម្តង… តើខ្ញុំជាស្អី? តើគេជាស្អី? កំពុងតែវង្វេង មិនដឹងថា ខ្លួនឯងជានរណាផង មកថែមឲ្យខ្ញុំរឹតតែវង្វេង។ ស្មុគ! ស្មុគ!
សង្ស័យលេងទៅចុះ! ប្រហែលខ្ញុំអាចជាLGក៏ថាបាន! ចាត់ទុកថា ផ្តល់ឱកាសឲ្យខ្លួនឯង សម្រាប់ពិសោធ និងស្វែងរកខ្លួនឯងថាជានរណា? YES or NO?
មកពីពាក្យអី?
Yes or No? ប្រែខ្លួនឯងទៅ!