2 មតិ

ហឺត

ច្រើន​ធ្វើ​ទុក្ខ​​ ពេល​ដែលពិបាកចិត្តខ្លាំង។ ឲ្យ​តែ​ធ្វើ​ទុក្ខ បបូរមាត់ ចុង​ដៃ​ចុង​ជើងខ្ញុំ ឡើងស្វាយ ត្រជាក់​ស្រេប។ យូរៗ​ ការ​ចង្កោង​ខ្នង ដើម្បី​ដកដង្ហើម​ឲ្យ​បាន​ងាយ​ ក្លាយ​ជា​ទម្លាប់។ គ្មាន​ចេតនា​ ចង់​អង្គុយ ឬ​ក៏​ឈរ​កោង​ខ្នងនោះ​ទេ។​ មិន​ចង់​ទេ! មិន​ចង់ពិបាក​ចិត្ត! មិន​ចង់​ឈឺ!​ ហេតុ​អ្វីៗ?

ខ្ញុំ​មានជំងឺនេះយូរ​ហើយ! ពេល​ដែល​ដឹង គឺ​ពេល​ដែល​រៀន​នៅ​ថ្នាក់​ទី​៤ ពេល​ដែល​ធ្វើ​ទុក្ខ​នៅ​សាលា ដោយ​ពិបាក​ដក​ដង្ហើម​ពេក ទៅ​ជា​ស្លាក​ខ្យល់។ ហ៊ឺម! មាន​តែមិត្តភក្តិ​ និង​គ្រូ​សម័យ​នោះ​ប៉ុណ្ណោះ​ ដែល​បាន​ដឹង​រឿង​នេះ។

រីឯ​ថ្មីៗនេះ វាចាប់​ផ្តើម​ធ្វើ​ទុក្ខ​​ ជាពិសេស​កាល​ពី​ម្សិល​មិញ និង​ថ្ងៃ​នេះ។ ពិត​ជា​កប់​យោបល់​​មែន​! មិន​ដឹង​ធ្វើ​ម៉េច​ទេ? ហើយ​ព្រឹក​នេះ យំ​អើយ​យំ​ ប្រហែល​ជិតបាន​ទឹក​ភ្នែកម៉ាកែវ​​ដែរ…​ ពិត​ជា​យ៉ាប់​មែន​អាពៅ! ឯង​នេះ ពិត​ជា​យ៉ាប់! ពេល​ពិបាកចិត្ត​អី​ណា គិត​តែ​ចង់​រត់​ចេញ​ពី​ផ្ទះ… ចេះ​តែ​មាន​ម៉ង់! ឃើញ​ទេ ខាន​ដេក​ពីរយប់​ ដោយ​សារ​តែ​អាហឺតចម្កួតៗ​របស់ឯង​! ឃើញទេហ្អែង? បាន​តែទាត់ម៉ា​ជើង ដាក់​ឲ្យ​ហើម​គូទ​តើ!!!

អាន​ហើយ មិន​បាច់​ជឿ​ទេ! គ្រាន់​តែ​ជា​រឿង​ប្រូលេង​តែ​ប៉ុណ្ណឹង!

2 comments on “ហឺត

  1. ចំឡែកមែន គំនិតរបស់ម្ចាស់ប្លក់ ដូរពីផ្កាយដុះកន្ទុយ ទៅជាស្មៅ ប្តូរពីមនុស្សធម្មតា ទៅជាខ្ទើយ ឬ ស្រឡាញ់ភេទដូចគ្នា ហើយនិយាយរៀបរាប់ក៏មិនធម្មតា មិនមានឪពុក ម្តាយមានវិបត្តផ្លូវចិត្តផង !? ឥឡូវខ្លួនឯងមានបញ្ហា ហឺត ទៀត ហើយចូលចិត្តនិយាយ រអ៊ូតែម្នាក់ឯង និយាយដើមខ្លួនឯង !? ពិតជាពិបាកយល់មែន ! កាលមុនហៅខ្ញុំ បង ខំតែអរ តែឥឡូវហៅ ប៉ា ម្តង ចាំមើលហៅអីទៀត !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: