3 មតិ

ងប់

៣០ មករា ២០១២

«​ឃ្លាត​កាយ​ ណាយ​ចិត្ត។​ បាន​ស្វាយ​ ណាយ​ក្រូច។» ជា​សុភាសិត ដែល​ខ្ញុំចូល​ចិត្ត​និយាយ​​លេង ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​របស់​ខ្លួន ចំពោះ​ស្នេហា។​​ តើ​នៅ​លើ​លោក​នេះ ស្នេហារបស់មនុស្ស​ ពិត​ជា​អាចនៅ​ឋិតឋេរជានិរន្តរ៍​ឬ? មិន​អាច​ទេ ​មែន​ទេ? ដូច​ជា​​ពេល​នេះ អ្នក​ស្រឡាញ់គេ ចុះពេល​ក្រោយ​វិញ?

ហេហេ… សួរ​លេងៗទេ!​​ តើ​នរណា​អាច​ទៅ​មើល​ពេល​ក្រោយ​ធ្លុះ​ទៅ ថា​នឹង​មាន​រឿងអី​កើតឡើង? សំខាន់​ គឺ​ពេល​នេះ ស្រឡាញ់ គឺ​ស្រឡាញ់ហើយ! ដូច​ជា​បុរស​នៅ​ក្នុង​កំណាព្យ​ខាង​ក្រោមនេះចឹង គ្រាន់​តែ​ជួប​គេ​ភ្លាម ស្រឡាញ់គេ​​ភ្លែត។​ មួយ​ថ្ងៃៗ រវើរវាយ​ចង់​តែ​ជួប​មុខ​គេ បាយ​មិន​នឹក​ ទឹក​មិន​ស្រេក ដេកមិន​លក់ បក់មិន​ល្ហើយ។​ ចិត្ត​ចង់​តែ​ជួប​គេ ចង់​បាន​គេ យក​មកក្រសោប អោបថ្នម ជា​គូ​​កៀក​កើយ​។ គ្រាន់​តែ​បាន​អាន​កំណាព្យ​នេះ​ហើយ សុំ​វេទនា​ជំនួស។​ នេះបាន​ជា​គេ​ថា ស្នេហា​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក អាច​ធ្វើ​ឲ្យ​មនុស្ស​ឆ្កួតពិត​មែន​។​

ដូច្នេះ កុំ​ទន្ទឹង​ចាំ​យូរ សូម​រីករាយ​ជាមួយ​នឹង​កំណាព្យ​មួយ​បទ​​ ក្រោម​​ចំណង​ជើង​ថា «ងប់» ​ជា​បទពាក្យ​ប្រាំពីរ តែង​ដោយ​លោក​ ខូ តារាឬទ្ធិ៖​

ងប់

ពៅអើយ​ជួប​ភ័ក្ត្រ​ជំពាក់កម្ម                  រង់ចាំរាប់ឆ្នាំប្រាណរងារ

បំភ្លេចមិនបានសោះសោភា                 បេះដូងកំព្រាចង់នែបនិត្យ ។

អារម្មណ៍រៀមនឹកគិតទៅដល់               ឱរ៉ារែងខ្វល់ដល់វរមិត្រ

សង្ឃឹមថាអូននាងមានចិត្ត                    អាណិតគិតបងខ្លះព្រលឹង ។

វង់ភ័ក្រ្ត​អូនលាក់ក្នុងចិន្ដា                      បើបានចរចារបេះដូង​ហ្នឹង

ប្រគល់ជូន​អូនហើយ​រំពឹង                     នឹងស្ដី​ដណ្ដឹងយកជាគូ ។

ជួបតែម្ដងសោះអាឡោះម្ល៉េះ                នឹកស្ទើររឡេះគន់យូរៗ

ម្នាក់ឯងចម្បែងមិនស្រាកធូរ                 មិនដឹងតស៊ូតាមផ្លូវណា។

សួរអ្នកស្គាល់អូនគេលៀមលាក់           ខ្លាចបងជំពាក់ចិត្តខ្លោចផ្សា

គេពោលតិចៗប្រាប់បងថា                   ណ្ហើយកុំប្រាថ្នាដួងចន្រ្ទា។

ទោះបីគេស្ដីជេរមាក់ងាយ                    ឲ្យបងទន់ជ្រាយរងវេទនា

ក៏ចិត្តគិតប៉ងមិនរួញរា                           ប្រាថ្នាជាគ្នានាជាតិនេះ៕

3 comments on “ងប់

  1. បើមិនវេទនា បែបគ្មាននរណាចង់ទេ។
    មនុស្សមានអំណួតថាអ្វីដែលពិបាកនាំគ្នាធ្វើ។

  2. អូ!សែនអាណិតបងតារាឬទ្ធិ ដល់ហើយខ្ញុំ!បើកុំតែបងមានប្រពន្ធកូនរួចហើយនោះបែបខ្ញុំតាមសុំស្នេហ៍បងពិតមែនហើយបើពូកែយ៉ាងនេះនោះ។

    សូមទោសផងបើនិយាយខុសមែនទេបង តារាឬទ្ធិ

    ចំណែក ស្មៅរបត់ជីវិតថ្មីក៏ឡូយទៀត ជួយផ្សាយពាណិជ្ជកម្មឲ្យទៀត។ យកប៉ុន្មានដែរបើជួយផ្សាយឲ្យខ្ញុំផងនោះ?

    សុំរាប់អានផងណា!ខ្ញុំមិនស្គាល់ស្មៅទេ

    ឈ្មោះរបស់ ខ្ញុំ គឺ លីម ចំរើន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: