២៩ មករា ២០១២
អរគុណគ្រប់យ៉ាងណា៎! យ៉ាងហោចណាស់ ពេលដែលមានអារម្មណ៍ថាវេទនាបំផុត ក៏មានគេហៅឲ្យទៅញ៉ាំបបរសណ្តែកហ្វ្រីៗជាមួយ។ ពិតជាអរគុណមែនទែន!
អរគុណជាពិសេសសម្រាប់រយៈពេលជាងកន្លះឆ្នាំមកនេះ មិនបោះបង់ខ្ញុំចោល។ អរគុណ ដែលអាចនៅទ្រាំមើលខ្ញុំទឹកភ្នែក។ អរគុណដែលអាចនៅទ្រាំមើលខ្ញុំរវើរវាយ។ អរគុណចំពោះសណ្តានចិត្ត និងការជួយយកអាសារ។ អរគុណសម្រាប់ជីវិតមួយនេះ ដែលអាចឲ្យខ្ញុំដឹងថា នៅលើលោកនេះ ខ្ញុំមិនឯកោ ព្រោះខ្ញុំមានអ្នករាល់គ្នា។ អរគុណចំពោះក្តីស្រឡាញ់ និងភាពកក់ក្តៅ! អរគុណ!
អរគុណសម្រាប់ការចូលផ្ទះបាយ ធ្វើបបរសណ្តែកឲ្យខ្ញុំញ៉ាំ! អរគុណ!
ខ្ញុំដឹងណា៎ ថាឯងមិនចូលចិត្តចង្ក្រានបាយប៉ុន្មានទេ! អរគុណ!